ព្រះត្រៃបិដក ភាគ ៤២
            
        
        
            
            
                
                វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មានចិត្តមិនព្យាបាទ មានសេចក្តីឃើញត្រូវ មានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ មិនជេរប្រទេចពួកសមណព្រាហ្មណ៍ ទើបឯភរិយារបស់បុរសនោះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត។បេ។ មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជេរប្រទេចពួកសមណព្រាហ្មណ៍។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ មិនជេរប្រទេចពួក សមណព្រាហ្មណ៍ ទាំងភរិយារបស់បុរសនោះ ក៏ជាអ្នកវៀរចាកបាណាតិបាត។បេ។ មិនជេរប្រទេចពួកសមណព្រាហ្មណ៍ដែរ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលភិក្ខុទាំងឡាយ សង្វាស មាន ៤ យ៉ាង នេះឯង។
            
            
         
        
            
                ID: 636853460775541052 
                
            
            
                ទៅកាន់ទំព័រ៖