ព្រះត្រៃបិដក ភាគ ៤២

​ជន​ទាំងពីរ​នាក់​ ​ជា​អ្នក​ទ្រុស្តសីល​ ​ជា​អ្នក​កំណាញ់ស្វិត​ស្វាញ​ ​ជេរប្រទេច​ ​(​សមណ​ព្រាហ្មណ៍​)​ ​ប្រពន្ធ​ ​និង​ប្តី​ ​ទាំងពីរ​នាក់​នោះ​ ​ឈ្មោះថា​ ​ខ្មោច​ ​នៅ​រួម​ជាមួយគ្នា​។​ ​ស្វាមី​ ​ជា​អ្នក​ទ្រុស្តសីល​ ​មាន​សេចក្តី​កំណាញ់ស្វិត​ស្វាញ​ ​ជេរប្រទេច​ ​(​សមណ​ព្រាហ្មណ៍​)​ ​ភរិយា​ជា​អ្នកមានសីល​ ​ជា​អ្នកដឹង​នូវ​ពាក្យពេចន៍​ ​នៃ​ពួក​ស្មូម​ ​មាន​សេចក្តី​កំណាញ់​ប្រាស​ចេញ​ហើយ​ ​ភរិយា​នោះ​ឯង​ ​ឈ្មោះថា​ ​ទេវតា​ស្រី​ ​នៅ​រួមគ្នា​ជាមួយនឹង​ប្តី​ខ្មោច​។​ ​ស្វាមី​ ​ជា​អ្នកមានសីល​ ​ជា​អ្នកដឹង​នូវ​ពាក្យពេចន៍​ ​នៃ​ពួក​ស្មូម​ ​មាន​សេចក្តី​កំណាញ់​ប្រាស​ចេញ​ហើយ​ ​ភរិយា​ ​ជា​អ្នក​ទ្រុស្តសីល​ ​មាន​សេចក្តី​កំណាញ់ស្វិត​ស្វាញ​ ​ជេរប្រទេច​ ​(​សមណ​ព្រាហ្មណ៍​)​ ​ភរិយា​នោះ​ឯង​ ​ឈ្មោះថា​ ​ស្រី​ខ្មោច​ ​នៅ​រួមគ្នា​ជាមួយនឹង​ប្តី​ទេវតា​។​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636853460953541233
ទៅកាន់ទំព័រ៖