ព្រះត្រៃបិដក ភាគ ៤២
មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ មិនចេះអដ្ឋកថា មិនចេះបាលី នៃពុទ្ធវចនៈ មានប្រមាណតិចនោះ មិនប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌
(១) ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច មិនបានប្រកប ដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ។បេ។ វេទល្លៈ មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ ចេះអដ្ឋកថា ចេះបាលី នៃពុទ្ធវចនៈ មានប្រមាណតិចនោះ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌
(២) ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកបដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ។បេ។ វេទល្លៈ មានច្រើនដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ មិនចេះអដ្ឋកថា មិនចេះបាលី នៃពុទ្ធវចនៈ មានប្រមាណច្រើននោះ មិនប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌
(៣) ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកបដោយការចេះដឹង។
(១) បានដល់បុថុជ្ជន មានសេចក្តីចេះដឹងតិច ហើយជាអ្នកទ្រុស្តសីល។ អដ្ឋកថា។ (២) បានដល់ព្រះខីណាស្រព ដែលមានសេចក្តីចេះដឹងតិច។ អដ្ឋកថា។ (៣) បានដល់បុថុជ្ជន មានសេចក្តីចេះដឹងច្រើន ជាអ្នកទ្រុស្តសីល។
ID: 636853392303014648
ទៅកាន់ទំព័រ៖