ព្រះត្រៃបិដក ភាគ ៤២

​លំដាប់នោះ​ ​នកុ​លបិ​តា​គហបតី​ ​និ​ងន​កុល​មាតា​គហបតានី​ ​បាន​នាំគ្នា​ចូល​ទៅ​គាល់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​បាន​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នកុ​លបិ​តា​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចាប់​ដើម​ពី​ខ្ញុំ​ព្រះអង្គ​ ​បាន​ប្រសប់​គ្នា​ ​នឹងន​កុល​មាតា​គហបតានី​ ​តាំងពី​កំឡោះ​ ​ក្រមុំ​មក​ ​មិនដែល​ប្រព្រឹត្ត​កន្លង​ចិត្ត​ ​នៃ​នកុ​លមា​តា​គហបតានី​ ​សូម្បី​ដោយចិត្ត​ម្តង​ទេ​ ​មិនបាច់​ពោល​ដល់ទៅ​ការ​ធ្វើ​ដោយ​កាយ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ ​ប្រាថ្នា​ឲ្យ​ជួបគ្នា​ ​ក្នុង​បច្ចុប្បន្ន​នេះ​ផង​ ​ឲ្យ​ជួបគ្នា​ ​ក្នុង​បរលោក​ផង​។​ ​ចំ​ណែ​កន​កុល​មាតា​គហបតានី​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ដែរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចាប់​ដើម​ពី​ខ្ញុំម្ចាស់​ ​បាន​ប្រសប់​គ្នា​ ​នឹងន​កុល​បិតា​គហបតី​ ​តាំង​អំពី​កំឡោះ​ ​ក្រមុំ​មក​ ​មិនដែល​ប្រព្រឹត្ត​កន្លង​ចិត្ត​ ​នៃ​នកុ​លបិ​តា​គហបតី​ ​សូម្បី​ដោយចិត្ត​ម្តង​ទេ​ ​មិនបាច់​ពោល​ដល់ទៅ​ការ​ធ្វើ​ដោយ​កាយ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ ​ប្រាថ្នា​ឲ្យ​ជួបគ្នា​ ​ក្នុង​បច្ចុប្បន្ន​នេះ​ផង​ ​ឲ្យ​ជួបគ្នា​ក្នុង​បរលោក​ផង​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636853461399156721
ទៅកាន់ទំព័រ៖