ព្រះត្រៃបិដក ភាគ ៤២

​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​និង​គហបតានី​ទាំងឡាយ​ ​បើ​ជន​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ ​ប្រាថ្នា​ឲ្យ​ជួបគ្នា​ ​ក្នុង​បច្ចុប្បន្ន​នេះ​ផង​ ​ឲ្យ​ជួបគ្នា​ ​ក្នុង​បរលោក​ផង​ ​លុះតែ​ជន​ទាំងពីរ​នាក់​នោះ​ ​មាន​សទ្ធា​ស្មើគ្នា​ ​មាន​សីល​ស្មើគ្នា​ ​មាន​ ​ចាគៈ​ស្មើគ្នា​ ​មាន​បញ្ញា​ស្មើគ្នា​ ​ទើប​ជួបគ្នា​ ​ក្នុង​បច្ចុប្បន្ន​នេះ​ផង​ ​ជួបគ្នា​ក្នុង​បរលោក​ផង​។​
​ជន​ទាំងពីរ​នាក់​ ​ជា​អ្នកមាន​សទ្ធា​ ​ជា​អ្នកដឹង​នូវ​ពាក្យពេចន៍​នៃ​ស្មូម​ ​ជា​អ្នក​សង្រួម​ ​(​ក្នុង​សីល​)​ ​អ្នក​ចិញ្ចឹមជីវិត​ ​តាម​គន្លងធម៌​ ​ប្រពន្ធ​ ​និង​ប្តី​ទាំងនោះ​ ​ពោល​ពាក្យ​ផ្អែមល្ហែម​រកគ្នា​នឹងគ្នា​ ​រមែង​មាន​សេចក្តី​ចំរើន​ដ៏​ច្រើន​ ​ទាំង​មានការ​នៅជា​សុខ​ ​កើតឡើង​ដល់គ្នា​នឹងគ្នា​ ​ពួក​សត្រូវ​ ​រមែង​អាក់អន់​ចិត្ត​ ​ចំពោះ​ជន​ទាំងពីរ​នាក់​ ​ដែល​មាន​សីល​ស្មើគ្នា​ ​ជន​ទាំងពីរ​នាក់​ ​មាន​សីល​ ​និង​វត្ត​ស្មើគ្នា​ ​លុះ​ ​ប្រព្រឹត្ត​ធម៌​ ​ក្នុង​លោក​នេះ​ហើយ​ ​បើ​មាន​ចំណង់​ក្នុង​កាម​ ​ក៏​រមែង​ ​ជា​អ្នក​ត្រេកអរ​ ​រីករាយ​ ​ក្នុង​ទេវលោក​បាន​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636853461625169648
ទៅកាន់ទំព័រ៖