ព្រះត្រៃបិដក ភាគ ៤២

 ​[​៥៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគម​ ​ឈ្មោះ​ ​ប​ជ្ជ​នេលៈ​ ​របស់​ពួក​កោ​លិ​យៈ​រាជត្រកូល​ ​ក្នុង​ដែន​កោ​លិយៈ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ស្តេច​ចូល​ទៅកាន់​និវេសន៍​របស់​នាង​សុ​ប្ប​វា​សា​ ​ជា​ធីតា​ ​នៃ​ស្តេច​កោ​ឡិយៈ​ ​លុះ​ស្តេច​ចូល​ទៅដល់​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​វេលា​នោះ​ ​នាង​សុ​ប្ប​វា​សា​ ​ជា​ធីតា​នៃ​ស្តេច​កោ​ឡិយៈ​ ​បាន​អង្គាស​ថ្វាយ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឆ្ងាញ់​ពីសា​ ​ដោយដៃ​ខ្លួនឯង​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឲ្យ​ឆ្អែត​ ​ស្កប់ស្កល់​ ​ត្រាតែ​ដល់​ព្រះអង្គ​ប្រកែក​ ​លែង​ទទួល​ទៀត​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះ​ហស្ថ​ ​ទៅ​ក្នុង​បាត្រ​ហើយ​ ​ទើប​នាង​សុ​ប្ប​វា​សា​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាង​សុ​ប្ប​វា​សា​ ​ជា​កោ​ឡិយ​ធីតា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សុ​ប្ប​វា​សា​ ​អរិយសាវិកា​ ​ឲ្យ​ភោជនាហារ​ ​ឈ្មោះថា​ឲ្យ​នូវ​ឋានៈ​ ​៤​ ​យ៉ាង​ ​ដល់​បដិ​គ្គា​ហកៈ​ទាំងឡាយ​។​ ​ឋានៈ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ឲ្យ​អាយុ​ ​១​ ​ឲ្យ​វណ្ណៈ​ ​១​ ​ឲ្យ​សុខៈ​ ​១​ ​ឲ្យ​ពលៈ​ ​១​។​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636853462045343681
ទៅកាន់ទំព័រ៖