ព្រះត្រៃបិដក ភាគ ៤២

​លុះ​ឲ្យ​អាយុ​ហើយ​ ​រមែង​ជា​អ្នកមាន​ចំណែក​ ​គឺ​ ​បាន​ទទួលយក​ ​នូវ​អាយុ​ដែល​ជា​របស់​ទិព្វ​ ​ឬ​ជា​របស់​មនុស្ស​ ​លុះ​ឲ្យ​វណ្ណៈ​ហើយ​ ​រមែង​ជា​អ្នកមាន​ចំណែក​ ​គឺ​បាន​ទទួលយក​នូវ​វណ្ណៈ​ ​ដែល​ជា​របស់​ទិព្វ​ ​ឬ​ជា​របស់​មនុស្ស​ ​លុះ​ឲ្យ​សុខ​ហើយ​ ​រមែង​ជា​អ្នកមាន​ចំណែក​ ​គឺ​បាន​ទទួលយក​នូវ​សុខ​ ​ដែល​ជា​របស់​ទិព្វ​ ​ឬ​ជា​របស់​មនុស្ស​ ​លុះ​ឲ្យ​ពលៈ​ហើយ​ ​រមែង​ជា​អ្នកមាន​ចំណែក​ ​គឺ​បាន​ទទួលយក​នូវ​ពលៈ​ ​ដែល​ជា​របស់​ទិព្វ​ ​ឬ​ជា​របស់​មនុស្ស​។​ ​ម្នាល​សុ​ប្ប​វា​សា​ ​អរិយសាវិកា​ ​ឲ្យ​ភោជនាហារ​ ​ឈ្មោះថា​ ​ឲ្យ​ឋានៈ​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ដល់​បដិ​គា្គ​ហកៈ​ទាំងឡាយ​។​
​បុគ្គល​ឲ្យ​ភោជន​ដែល​ខ្លួន​តាក់តែង​ស្អាត​ ​ឆ្ងាញ់​ពីសា​ ​បរិបូណ៌​ដោយ​រស​ ​(​ដល់​បដិ​គ្គា​ហកៈ​)​ ​ទក្ខិណាទាន​នោះ​ ​ដែល​បុគ្គល​ឲ្យហើយ​ ​ដល់​ព្រះ​ខីណាស្រព​ទាំងឡាយ​ ​មានដំណើរ​ត្រង់​ ​ប្រកបដោយ​ចរណៈ​ ​ដល់​នូវ​ភាព​ដ៏​ប្រសើរ​ ​ជាទី​រួបរួម​មក​នូវ​បុណ្យ​ ​ដោយ​បុណ្យ​ ​ព្រះលោកវិទូ​ ​ទ្រង់​សរសើរ​ ​(​នូវ​ទក្ខិណាទាន​នោះ​)​ ​ថា​ ​ជា​ទាន​មានផល​ច្រើន​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636853462268336435
ទៅកាន់ទំព័រ៖