ព្រះត្រៃបិដក ភាគ ៤២
បុគ្គលណា ឲ្យនូវភោជនាហារ ដល់ពួកភិក្ខុដែលជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកបរិភោគនូវភោជន ដែលអ្នកដទៃឲ្យ ដោយគោរពតាមកាល បុគ្គលនោះ រមែងបានទទួលនូវឋានៈ ទាំង ៤ យ៉ាង គឺអាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១។ ជនអ្នកឲ្យអាយុ ឲ្យពលៈ ឲ្យសុខៈ ឲ្យវណ្ណៈ កើតក្នុងភពណា ៗ រមែងជាអ្នកមានអាយុវែង មានយសបរិវារ ក្នុងភពនោះ ៗ។
[៦១] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី អរិយសាវក ប្រកបដោយធម៌ ៤ យ៉ាង ប្រតិបត្តិ នូវបដិបទា ដ៏សមគួរ របស់គ្រហស្ថ មានប្រក្រតីបាននូវយស ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌។ អរិយសាវក ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។
ID: 636853462981017198
ទៅកាន់ទំព័រ៖