ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​គហបតី​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ទំនុកបម្រុង​ភិក្ខុសង្ឃ​ ​ដោយ​ចីវរ​ ​១​ ​ទំនុកបម្រុង​ភិក្ខុសង្ឃ​ ​ដោយ​បិណ្ឌបាត​ ​១​ ​ទំនុកបម្រុង​ភិក្ខុសង្ឃ​ ​ដោយ​សេនាសនៈ​ ​១​ ​ទំនុកបម្រុង​ភិក្ខុសង្ឃ​ ​ដោយ​ភេសជ្ជៈ​បរិក្ខារ​ ​ជា​បច្ច័យ​ ​ដល់​មនុស្ស​មាន​ជម្ងឺ​ ​១​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​ ​ប្រកបដោយ​ធម៌​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​នូវ​បដិបទា​ ​ដ៏​សមគួរ​ ​របស់​គ្រហស្ថ​ ​មាន​ប្រក្រតី​បាន​នូវ​យស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ស្ថានសួគ៌​។​
​បណ្ឌិត​ទាំងឡាយ​ ​តែង​ប្រតិបត្តិ​នូវ​បដិបទា​ដ៏​សមគួរ​ ​របស់​គ្រហស្ថ​ ​គឺ​ទំនុកបម្រុង​ភិក្ខុ​ ​ដែល​មាន​សីល​ ​ជា​អ្នក​ព្រមព្រៀង​គ្នា​ដោយ​ចីវរ​ ​ដោយ​បិណ្ឌបាត​ ​ដោយ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច័​យ​ ​បុណ្យ​តែង​ចំរើន​ដល់​បណ្ឌិត​ទាំងឡាយ​នោះ​ ​សព្វ​ ​ៗ​ ​កាល​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​លុះ​ធ្វើ​កម្ម​ដ៏​ចំរើន​ហើយ​ ​រមែង​ទៅកាន់​ស្ថានសួគ៌​។​

​ចប់​ ​បុញ្ញា​ភិ​សន្ទ​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636853463228771369
ទៅកាន់ទំព័រ៖