ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មាន​សេចក្តី​ចេះដឹង​ច្រើន​ ​ប្រកបដោយ​ការចេះដឹង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពុទ្ធវចនៈ​ ​គឺ​ ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​ ​មាន​ច្រើន​ ​ដល់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​ចេះ​អដ្ឋកថា​ ​ចេះ​បាលី​ ​នៃ​ពុទ្ធវចនៈ​ ​មាន​ប្រមាណ​ច្រើន​នោះ​ ​ហើយ​ប្រតិបត្តិ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ ​ឈ្មោះថា​ ​បុគ្គល​មាន​សេចក្តី​ចេះដឹង​ច្រើន​ ​ប្រកបដោយ​ការចេះដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះឯង​ ​រមែង​មាននៅ​ក្នុង​លោក​។​
​បើ​បុគ្គល​មាន​សេចក្តី​ចេះដឹង​តិច​ ​ទាំង​មិនបាន​ឋិតនៅ​ ​ក្នុង​សីល​ទាំងឡាយ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​រមែង​តិះដៀល​បុគ្គល​នោះ​ ​ដោយហេតុ​ទាំង​ ​២​ ​គឺ​សីល​ ​១​ ​សេចក្តី​ចេះដឹង​ ​១​។​ ​បើ​បុគ្គល​មាន​សេចក្តី​ចេះដឹង​តិច​ ​តែ​ឋិតនៅ​ខ្ជាប់ខ្ជួន​ ​ក្នុង​សីល​ទាំងឡាយ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​សរសើរ​បុគ្គល​នោះ​ ​តែ​ដោយ​សីល​ ​ប៉ុន្តែ​ ​សេចក្តី​ចេះដឹង​ ​មិន​សម្រេច​ដល់​បុគ្គល​នោះ​ទេ​។​ ​បើ​បុគ្គល​មាន​សេចក្តី​ចេះដឹង​ច្រើន​ ​តែ​មិន​ឋិតនៅ​ក្នុង​សីល​ទាំងឡាយ​ទេ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​រមែង​តិះដៀល​បុគ្គល​នោះ​ដោយ​សីល​ ​ប៉ុន្តែ​សេចក្តី​ចេះដឹង​ ​តែង​សម្រេច​ដល់​បុគ្គល​នោះ​។​

​(​១​)​ ​បាន​ដល់​ព្រះ​ខីណាស្រព​ ​ដែល​មាន​សេចក្តី​ចេះដឹង​ច្រើន​។​ ​អដ្ឋកថា​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636853392741099705
ទៅកាន់ទំព័រ៖