ព្រះត្រៃបិដក ភាគ ៤២

​បត្ត​កម្ម​វគ្គ​


 ​[​៦២​]​ ​គ្រានោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​ធម៌​ ​៤​ ​ប្រការ​នេះ​ ​ជាទី​ប្រាថ្នា​ ​ជា​ទី​តេ្រ​ក​អរ​ ​ជាទី​គាប់ចិត្ត​ ​ដែល​បុគ្គល​រកបាន​ដោយ​ក្រ​ក្នុង​លោក​។​ ​ធម៌​ ​៤​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​បំណង​ថា​ ​ភោគៈ​ទាំងឡាយ​ ​ចូរ​កើត​ដល់​អាត្មាអញ​ ​ដែល​ប្រកបដោយ​ធម៌​ ​នេះ​ជា​ធម៌​ទី១​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ដែល​បុគ្គល​រកបាន​ដោយ​ក្រ​ក្នុង​លោក​។​ ​បំណង​ថា​ ​កាលបើ​អាត្មាអញ​ ​បាន​នូវ​ភោគៈ​ ​ដោយ​កម្ម​ប្រកបដោយ​ធម៌​ហើយ​ ​សូមឲ្យ​យស​ ​របស់​អាត្មាអញ​ ​ល្បី​ខ្ចរខ្ចាយ​ឡើង​ ​ព្រមទាំង​ពួក​ញាតិ​ ​ព្រមទាំង​ពួក​ឧបជ្ឈាយ៍​ ​គឺ​មិត្រ​សំឡាញ់​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី២​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ដែល​បុគ្គល​រកបាន​ដោយ​ក្រ​ក្នុង​លោក​។​ ​បំណង​ថា​ ​កាលបើ​អាត្មាអញ​ ​បាន​ភោគៈ​ ​ដោយ​កម្ម​ប្រកបដោយ​ធម៌​ហើយ​ ​បាន​យស​ហើយ​ ​ទើប​អាត្មាអញ​ ​ព្រមទាំង​ពួក​ញាតិ​ ​ព្រមទាំង​ពួក​ឧបជ្ឈាយ៍​ ​នឹង​ចិញ្ចឹមជីវិត​ ​អស់​កាលយូរ​ ​រក្សា​អាយុ​ឲ្យបាន​វែង​ ​នេះ​ជា​ធម៌​ទី៣​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ដែល​បុគ្គល​រកបាន​ដោយ​ក្រ​ក្នុង​លោក​។​ ​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636853463733030211
ទៅកាន់ទំព័រ៖