ព្រះត្រៃបិដក ភាគ ៤២
ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គល កាលមានចិត្តត្រូវថីនមិទ្ធៈ គ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារដែលមិនគួរធ្វើ ញុំាង ការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យ ចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវវិចិកិច្ឆាគ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារ ដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ។ ម្នាលគហបតី អរិយសាវកនោះឯង ដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបកិ្កលេសនៃចិត្តហើយ ក៏លះបង់អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ព្យាបាទ ជាឧបក្កិលេសនៃចិត្តហើយ ក៏លះបង់ព្យាបាទ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្តហើយ
ID: 636853464229878629
ទៅកាន់ទំព័រ៖