ព្រះត្រៃបិដក ភាគ ៤២
ក៏លះបង់ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេស នៃចិត្តហើយ ក៏លះបង់ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តហើយ ក៏លះបង់វិចិកិច្ឆា ជាឧបក្កិលេស នៃចិត្តចេញ។ ម្នាលគហបតី កាលណាអរិយសាវកដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តហើយ ក៏បានលះបង់អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តចេញ ព្យាបាទ ជាឧបក្កិលេសនៃចិត្ត... ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្ត... ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេសនៃចិត្តហើយ ... ដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តហើយ ក៏បានលះបង់វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តចេញ។ ម្នាលគហបតី អរិយសាវកនេះ ហៅថា ជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ ជាអ្នកយល់សេចក្តីតាមគន្លងនៃពាក្យ បរិបូណ៌ដោយប្រាជ្ញា។ ម្នាលគហបតី នេះហៅថា បញ្ញាសម្បទា។ ម្នាលគហបតី ធម៌ទាំង ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីបានចំពោះ នូវធម៌ទាំង ៤ ប្រការនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។
ID: 636853464392257917
ទៅកាន់ទំព័រ៖