ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​គហបតី​ ​អរិយ​សាវក​នោះ​ ​ជា​អ្នកធ្វើ​កម្ម​ដ៏​សមគួរ​ ​៤​ ​ប្រការ​ ​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​អរិយ​សាវក​ ​បាន​ដោយ​សេចក្តី​ព្យាយាម​ ​ពោល​ ​គឺ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កំឡាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ជា​ភោគៈ​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​។​ ​កម្ម​ដ៏​សមគួរ​ ​៤​ ​ប្រការ​ ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ញុំាង​ខ្លួន​ឲ្យ​សុខ​ ​ឲ្យ​ឆ្អែត​ ​រក្សាសុខ​ដោយ​ប្រពៃ​ ​ញុំាង​មាតាបិតា​ឲ្យ​សុខ​ ​ឲ្យ​ឆ្អែត​ ​រក្សាសុខ​ដោយ​ប្រពៃ​ ​ញុំាង​កូន​ប្រពន្ធ​ ​និង​បុរស​ ​ជា​ទាសកម្មករ​ ​ឲ្យ​សុខ​ ​ឲ្យ​ឆ្អែត​ ​រក្សាសុខ​ដោយ​ប្រពៃ​ ​ញុំាង​មិត្ត​ ​អាមាត្យ​ ​ឲ្យ​សុខ​ ​ឲ្យ​ឆ្អែត​ ​រក្សាសុខ​ដោយ​ប្រពៃ​ ​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​ដោយ​សេចក្តី​ព្យាយាម​ ​ពោល​ ​គឺ​សេចក្តី​ខ្នះខ្នែង​ ​សន្សំ​បាន​មក​ដោយ​កំឡាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ជា​របស់​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​។​ ​នេះ​ចាត់ជា​ហេតុ​ ​ទី១​ ​ដែល​អរិយ​សាវក​នោះ​ ​បាន​ដល់ហើយ​ ​បានសម្រេច​ហើយ​ ​បរិភោគ​ហើយ​ ​ដោយ​ទំនង​ដ៏​សមគួរ​។​ ​ម្នាល​គហបតី​ ​ប្រការ​មួយទៀត​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636853464585508970
ទៅកាន់ទំព័រ៖