ព្រះត្រៃបិដក ភាគ ៤២

​សេចក្តី​អន្តរាយ​ណា​ ​ដែល​កើតអំពី​ភ្លើង​ក្តី​ ​អំពី​ទឹក​ក្តី​ ​អំពី​សេ្តច​ក្តី​ ​អំពី​ចោរ​ក្តី​ ​អំពី​បុគ្គល​មិនជា​ទីស្រឡាញ់​ក្តី​ ​អំពី​អ្នកទទួល​មត៌ក​ក្តី​ ​អរិយ​សាវក​ ​ក៏​ការពារ​ទប់ទល់​ ​ចំពោះ​អន្តរាយ​ ​មាន​សភាព​ដូច្នោះ​បាន​ ​ដោយ​ភោគៈ​ទាំងឡាយ​ ​ធ្វើខ្លួន​ឲ្យ​ដល់​នូវ​សួស្តី​បាន​ ​ក៏ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​ដោយ​ព្យាយាម​ ​ពោល​គឺ​ ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កំឡាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ជា​ភោគៈ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​។​ ​នេះ​ចាត់ជា​ហេតុ​ទី២​ ​ដែល​អរិយ​សាវក​នោះ​ ​ដល់ហើយ​ ​បានសម្រេច​ហើយ​ ​បរិភោគ​ហើយ​ ​ដោយ​ទំនង​ដ៏​សមគួរ​។​ ​ម្នាល​គហបតី​ ​ប្រការ​មួយទៀត​ ​អរិយ​សាវក​ ​ធ្វើ​ពលិ​ ​ទាំង៥​ ​គឺ​ ​ញាតិ​ពលិ​ ​១​ ​អ​ថិ​តិ​ពលិ​ ​១​ ​បុព្វ​បេ​ត​ពលិ​ ​១​ ​រា​ជ​ពលិ​ ​១​ ​ទេវតាពលិ​ ​១​ ​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​ដោយ​ព្យាយាម​ ​ពោល​គឺ​ ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កំឡាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ជា​ភោគៈ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​។​ ​នេះ​ចាត់ជា​ហេតុ​ទី៣​ ​ដែល​អរិយ​សាវក​នោះ​ ​ដល់ហើយ​ ​បានសម្រេច​ហើយ​ ​បរិភោគ​ ​ហើយ​ ​ដោយ​ទំនង​ដ៏​សមគួរ​។​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636853464760388972
ទៅកាន់ទំព័រ៖