ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​គហបតី​ ​ប្រការ​មួយទៀត​ ​ពួក​សមណ​ព្រាហ្មណ៍​ណា​ ​វៀរចាក​សេចក្តី​វង្វេង​ ​និង​សេចក្តី​ប្រមាទ​ ​ឋិតនៅ​ក្នុង​ខន្តិ​ ​និង​សោរ​ច្ចៈ​ ​ទូន្មាន​តែខ្លួន​មួយ​ ​រម្ងាប់​កិលេស​ ​ចំពោះខ្លួន​មួយ​ ​ញុំាង​តែខ្លួន​មួយ​ ​ឲ្យ​បរិនិព្វាន​ ​អរិយ​សាវក​ ​រមែង​ញុំាង​ទក្ខិណាទាន​ ​មានផល​ដ៏​ខ្ពស់​ប្រសើរ​ ​នាំឲ្យ​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​មាន​សុខ​ជា​វិបាក​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ថានសួគ៌​ ​ឲ្យ​ប្រតិ​ស្ថាន​នៅក្នុង​ពួក​សមណ​ព្រាហ្មណ៍​ ​មាន​សភាព​ដូច្នោះ​ ​បាន​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​ដោយ​ព្យាយាម​ ​ពោល​គឺ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កំឡាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​។​ ​នេះ​ចាត់ជា​ហេតុ​ទី៤​ ​ដែល​អរិយ​សាវក​នោះ​ ​ដល់ហើយ​ ​បានសម្រេច​ហើយ​ ​បរិភោគ​ហើយ​ ​ដោយ​ទំនង​ដ៏​សមគួរ​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​នោះ​ឯង​ ​ជា​អ្នកធ្វើ​កម្ម​ ​ដ៏​សមគួរ​ ​ទាំង៤ប្រការ​នេះ​ ​បាន​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​ដោយ​ព្យាយាម​ ​ពោល​គឺ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កំឡាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ជា​ភោគៈ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​។​ ​ម្នាល​គហបតី​ ​ភោគៈ​ទាំងឡាយ​ ​របស់​បុគ្គល​ណាមួយ​ ​តែ​វៀរលែង​ចាក​កម្ម​ដ៏​សមគួរ​ទាំង៤ប្រការ​ ​ចេញ​ហើយ​ ​រមែង​ដល់​នូវ​ការ​អស់​ទៅ​ ​ម្នាល​គហបតី​ ​ភោគៈ​ទាំងឡាយ​នេះ​ ​ហៅថា​ ​មិនដល់​នូវ​ហេតុ​ដ៏​សមគួរ​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636853464929728658
ទៅកាន់ទំព័រ៖