ព្រះត្រៃបិដក ភាគ ៤២
មិនបានសម្រេច មិនបានបរិភោគ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ភោគៈទាំងឡាយ របស់បុគ្គលណាមួយ អស់ទៅដោយកម្ម ដ៏សមគួរទាំង ៤ នេះ ម្នាលគហបតី ភោគៈទាំងឡាយនេះ ហៅថា ដល់នូវហេតុដ៏សមគួរ បានសម្រេច បានបរិភោគ ដោយទំនងដ៏សមគួរ។
ភោគៈទាំងឡាយ អាត្មាអញបរិភោគហើយ មិត្តអាមាត្យ អាត្មាអញចិញ្ចឹមហើយ អាត្មាអញ ឆ្លងអន្តរាយទាំងឡាយបានហើយ ទក្ខិណាទាន មានផលដ៏ខ្ពស់ប្រសើរ អាត្មាអញ បានឲ្យហើយ ឯពលីទាំង៥ អាត្មាអញ បានធ្វើហើយ អ្នកមានសីល មានសេចក្តីសង្រួម មានព្រហ្មចរិយធម៌ អាត្មាអញ បានទំនុកបំរុងហើយ បណ្ឌិត កាលនៅគ្រប់គ្រងផ្ទះ គប្បីប្រាថ្នាភោគៈ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ អាត្មាអញ បានសម្រេចហើយ កម្មដែលមិននាំឲ្យកើតសេចក្តីក្តៅក្រហាយ អាត្មាអញ បានធ្វើហើយ
ID: 636853465145410994
ទៅកាន់ទំព័រ៖