ព្រះត្រៃបិដក ភាគ ៤២

​ជន​អ្នកមាន​សេចក្តី​ស្លាប់​ជា​ធម្មតា​ ​កាល​រលឹក​ឃើញ​ ​នូវ​ប្រយោជន៍​នុ៎ះ​ ​រមែង​ឋិតនៅ​ក្នុង​អរិយធម៌​ ​បណ្ឌិត​ទាំងឡាយ​ ​រមែង​សរសើរ​ជន​នោះ​ ​ក្នុង​លោក​នេះ​ដោយពិត​ ​ជន​នោះ​ ​លុះ​លះលោក​នេះ​ទៅ​ ​រមែង​ត្រេកអរ​ក្នុង​ឋានសួគ៌​។​

 ​[​៦៣​]​ ​គ្រានោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​គិហិ​សុខ​ ​(​សុខ​របស់​គ្រហស្ថ​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​ ​ដែល​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​ ​អាស្រ័យ​នូវ​កាល​តាមកាល​ ​នូវ​សម័យ​តាមសម័យ​ ​គប្បី​បានសម្រេច​។​ ​សេចក្តី​សុខ​ ​៤​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​អ​ត្ថិ​សុខ​ ​(​សុខ​ព្រោះ​ចេះតែ​មាន​)​ ​១​ ​ភោគ​សុខ​ ​(​សុខ​ព្រោះ​ចេះ​ប្រើប្រាស់​)​ ​១​ ​អន​ណ​សុខ​ ​(​សុខ​ព្រោះ​មិន​ជំពាក់បំណុល​គេ​)​ ​១​ ​អនវជ្ជ​សុខ​ ​(​សុខ​ព្រោះ​មិន​មានទោស​)​ ​១​។​ ​ម្នាល​គហបតី​ ​ចុះ​អ​ត្ថិ​សុខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​មាន​ភោគៈ​ ​ដែល​បាន​មក​ ​ដោយ​ព្យាយាម​ ​ពោល​គឺ​ ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កំឡាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ជា​ភោគៈ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​កុលបុត្រ​នោះ​ ​រមែង​បាន​សុខ​ ​រមែង​បាន​សោមនស្ស​ថា​ ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​ដោយ​ព្យាយាម​ ​ពោល​គឺ​ ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កំឡាំង​ដៃ​ ​មាន​ញើស​ហូរចេញ
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636853465438757773
ទៅកាន់ទំព័រ៖