ព្រះត្រៃបិដក ភាគ ៤២

​ជា​ភោគៈ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​របស់​អាត្មាអញ​ ​មាន​។​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​អ​ត្ថិ​សុខ​។​ ​ម្នាល​គហបតី​ ​ចុះ​ភោគ​សុខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​ប្រើប្រាស់​ ​នូវ​ភោគៈ​ទាំងឡាយ​ផង​ ​ធ្វើបុណ្យ​ទាំងឡាយ​ផង​ ​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​ដោយ​ព្យាយាម​ ​ពោល​គឺ​ ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ដោយ​កំឡាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ជា​ភោគៈ​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​កុលបុត្រ​នោះ​ ​រមែង​បាន​សុខ​ ​បាន​សោមនស្ស​ដូច្នេះ​ថា​ ​អាត្មាអញ​ប្រើប្រាស់​ភោគៈ​ទាំងឡាយ​ផង​ ​ធ្វើបុណ្យ​ទាំងឡាយ​ផង​ ​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​ដោយ​ព្យាយាម​ ​ពោល​គឺ​ ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កំឡាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​។​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​ភោគ​សុខ​។​ ​ម្នាល​គហបតី​ ​ចុះ​អន​ណ​សុខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636853465748385483
ទៅកាន់ទំព័រ៖