ព្រះត្រៃបិដក ភាគ ៤២
បុគ្គលដឹងនូវសុខ ដែលមិនមានបំណុលក្តី រលឹកឃើញ នូវសុខ ដែលមានភោគៈក្តី ពិចារណាឃើញនូវសុខ ដែលកំពុងប្រើប្រាស់នូវភោគៈ ដោយប្រាជ្ញាក្តី កាលពិចារណាឃើញច្បាស់ រមែងដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញាដ៏ប្រពៃថា សុខ (ទាំង ៣) នុ៎ះ មិនដល់នូវចំណែកមួយ ក្នុងចំណែកទី ១៦ របស់អនវជ្ជសុខឡើយ។
[៦៤] ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាព្រហ្ម ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយ ក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាបុព្វាចារ្យ ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាបុព្វទេព ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាអាហុនេយ្យបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វាចារ្យនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ
ID: 636853466182210296
ទៅកាន់ទំព័រ៖