ព្រះត្រៃបិដក ភាគ ៤២

 ​[​៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​ ​រមែង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទម្លាក់​។​ ​ធម៌​ ​៤​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​អ្នកសម្លាប់​សត្វ​ ​១​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​១​ ​ពោល​ពាក្យ​កុហក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​នេះ​ ​រមែង​ធ្លាក់​ប្រូង​ ​ទៅ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទម្លាក់​។​
​ការ​សម្លាប់សត្វ​ ​១​ ​ការ​កាន់​យក​របស់​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ការ​ពោល​មុសា​ ​១​ ​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​ប្រពន្ធ​បុគ្គល​ដទៃ​ ​១​ ​បណ្ឌិត​ទាំងឡាយ​ ​រមែង​មិន​សរសើរ​ទេ​។​

 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​ជ្រះថ្លា​ក្នុង​រូប​ ​ឈ្មោះថា​ ​រូប​ប្ប​មា​ណ​ ​១​ ​ជ្រះថ្លា​ក្នុង​សំឡេង​ ​ឈ្មោះថា​ ​ឃោស​ប្ប​មា​ណ​ ​១​ ​ជ្រះថ្លា​ក្នុង​វត្ថុ​សៅហ្មង​ ​ឈ្មោះថា​ ​លូខ​ប្ប​មា​ណ​ ​១​ ​ជ្រះថ្លា​ក្នុង​ធម៌​ ​ឈ្មោះថា​ ​ធម្ម​ប្ប​មា​ណ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636853466830427372
ទៅកាន់ទំព័រ៖