ព្រះត្រៃបិដក ភាគ ៤២
ជនទាំងឡាយណា រាប់អានដោយរូប និយមទៅតាមសំឡេង លុះក្នុងអំណាច នៃឆន្ទរាគ ជនទាំងនោះ ឈ្មោះថា មិនដឹង (តាមពិត) បុគ្គលពាល អ្នកមានធម៌ជាគ្រឿងរារាំងដោយជុំវិញ រមែងមិនដឹងនូវគុណខាងក្នុង ទាំងមិនឃើញសេចក្តីប្រតិបត្តិខាងក្រៅ បុគ្គលពាលនោះ រមែងអណ្តែត (ចិត្ត) ទៅតាមសំឡេង។ មួយទៀត បុគ្គលពាល មិនដឹងនូវគុណខាងក្នុង តែឃើញច្បាស់ នូវសេចក្តីប្រតិបត្តិខាងក្រៅ បុគ្គលពាលនោះ ឈ្មោះថា ជាអ្នកឃើញផលខាងក្រៅ ជាប្រក្រតី រមែងអណ្តែត (ចិត្ត) ទៅតាមសំឡេង។ ឯជនដឹងច្បាស់នូវគុណខាងក្នុង ទាំងឃើញច្បាស់ នូវសេចក្តីប្រតិបត្តិជាខាងក្រៅ ជននោះ ឈ្មោះថា ជាអ្នកឃើញធម៌ ជាគ្រឿងប្រាសចាកនីវរណៈ ជាប្រក្រតី រមែងមិនអណ្តែត (ចិត្ត) ទៅតាមសំឡេងឡើយ។
[៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ។ គឺបុគ្គលប្រកបដោយរាគៈ ១
ID: 636853467114873641
ទៅកាន់ទំព័រ៖