ព្រះត្រៃបិដក ភាគ ៤២

​ប្រកបដោយ​ទោសៈ​ ​១​ ​ប្រកបដោយ​មោហៈ​ ​១​ ​ប្រកបដោយ​មានះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​
​ពួក​សត្វ​ ​ឥតមាន​ធម៌​ ​ប្រកបដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​អារម្មណ៍​គួរ​ត្រេកត្រអាល​ ​រីករាយ​ ​ក្នុង​រូប​ជាទីស្រឡាញ់​ ​ជាប់​ដោយ​មោហៈ​ ​ញុំាង​ចំណង​ ​(​នៃ​មារ​)​ ​ឲ្យ​ចំរើន​។​ ​ពួក​សត្វ​ ​អ្នក​មិនដឹង​នូវ​ហេតុ​ ​ដែល​កើតអំពី​រាគៈ​ ​កើតអំពី​ទោសៈ​ ​កើតអំពី​មោហៈ​ ​រមែង​ធ្វើ​អកុសលកម្ម​ ​ប្រកបដោយ​ទុក្ខ​ ​មានទុក្ខ​ជា​កម្រៃ​ ​ពួក​សត្វ​ត្រូវ​អវិជ្ជា​រួបរឹត​ ​ដូចជា​ខ្វាក់​ ​ឥត​ចក្ខុ​ ​គឺ​បញ្ញា​ ​ទើប​មិន​សំគាល់​នូវ​អកុសលកម្ម​នោះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​មាន​សភាព​ ​ប្រព្រឹត្តទៅ​តាម​ធម៌​ទាំងឡាយ​យ៉ាងនេះ​ ​មិនខាន​។​

 [​៦៨​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ក្រុង​សាវត្ថី​ ​មាន​ភិក្ខុ​មួយ​រូប​ ​ត្រូវ​ពស់​ចឹក​ ​ធ្វើ​មរណកាល​ទៅ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ជាច្រើន​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636853467415160817
ទៅកាន់ទំព័រ៖