ព្រះត្រៃបិដក ភាគ ៤២

​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ក្រុង​សាវត្ថី​នេះ​ ​មាន​ភិក្ខុ​មួយ​រូប​ ​ត្រូវ​ពស់​ចឹក​ ​ធ្វើ​មរណកាល​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិត​ដូច្នោះ​មែន​ ​ព្រោះថា​ ​ភិក្ខុ​នោះ​ ​មិន​ផ្សាយ​ចិត្តមេត្តា​ ​ចំពោះ​ត្រកូល​ស្តេចពស់​ ​ទាំង៤ពួក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​នោះ​ ​ផ្សាយ​ចិត្តមេត្តា​ ​ចំពោះ​ត្រកូល​ស្តេចពស់​ ​ទាំង៤ពួក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពស់​មិន​គប្បី​ចឹក​ភិក្ខុ​នោះ​ឲ្យ​ស្លាប់​ទៅ​ទេ​។​ ​ត្រកូល​ស្តេចពស់​ ​៤​ ​ពួក​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ត្រកូល​ស្តេចពស់​ ​ឈ្មោះ​ ​វិរូបក្ខៈ​ ​១​ ​ត្រកូល​ស្តេចពស់​ឈ្មោះ​ ​ឯ​រាប​ថៈ​ ​១​ ​ត្រកូល​ស្តេចពស់​ ​ឈ្មោះ​ ​ឆ​ព្យា​បុ​ត្តៈ​ ​១​ ​ត្រកូល​ស្តេចពស់​ឈ្មោះ​ ​ក​ណ្ហា​គោតម​កៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិត​ដូច្នោះ​មែន​ ​ព្រោះថា​ ​ភិក្ខុ​នោះ​ ​មិន​ផ្សាយ​ចិត្តមេត្តា​ ​ចំពោះ​ត្រកូល​ស្តេចពស់​ ​ទាំង​ ​៤​ ​ពួក​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​នោះ​ ​ផ្សាយ​ចិត្តមេត្តា​ ​ចំពោះ​ត្រកូល​ស្តេចពស់​ទាំង​ ​៤​ ​ពួក​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពស់​មិន​ហ៊ាន​ចឹក​ភិក្ខុ​នោះ​ឲ្យ​ស្លាប់​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ដើម្បីឲ្យ​ផ្សាយ​ចិត្តមេត្តា​ ​ចំពោះ​ត្រកូល​សេ្តច​ពស់​ ​ទាំង​ ​៤​ ​ពួក​នេះ​ ​ដើម្បី​គ្រប់គ្រង​ខ្លួន​ ​រក្សាខ្លួន​ ​ការពារ​ខ្លួន​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636853467580440270
ទៅកាន់ទំព័រ៖