ព្រះត្រៃបិដក ភាគ ៤២

​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​)​ ​ជាមួយនឹង​ត្រកូល​ស្តេចពស់​ឈ្មោះ​វិរូបក្ខៈ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​ ​របស់​អាត្មាអញ​ ​(​ចូរ​មាន​)​ ​ជាមួយនឹង​ត្រកូល​ស្តេចពស់​ ​ឈ្មោះ​ឯ​រាប​ថៈ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​)​ ​ជាមួយនឹង​ត្រកូល​ស្តេចពស់​ ​ឈ្មោះ​ឆ​ព្យា​បុ​ត្តៈ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​)​ ​ជាមួយនឹង​ត្រកូល​ស្តេចពស់​ ​ឈ្មោះ​ក​ណ្ហា​គោតម​កៈ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​)​ ​ជាមួយនឹង​សត្វ​ឥត​ជើង​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​)​ ​ជាមួយនឹង​សត្វ​មាន​ជើង​ពីរ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​ ​របស់​អាត្មាអញ​ ​(​ចូរ​មាន​)​ ​ជាមួយនឹង​សត្វ​ជើង​ ​៤​ ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​ ​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​)​ ​ជាមួយនឹង​សត្វ​មាន​ជើង​ច្រើន​ទាំងឡាយ​ផង​។​ ​សត្វ​ឥត​ជើង​ ​កុំ​បៀតបៀន​អាត្មាអញ​ ​សត្វ​ជើង​ពីរ​ ​កុំ​បៀតបៀន​អាត្មាអញ​ ​សត្វ​ជើង​ ​៤​ ​កុំ​បៀតបៀន​អាត្មាអញ​ ​សត្វ​ជើង​ច្រើន​ ​កុំ​បៀតបៀន​អាត្មាអញ​ឡើយ​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636853467794092490
ទៅកាន់ទំព័រ៖