ព្រះត្រៃបិដក ភាគ ៤២
៤ ពួកនេះ រមែងញុំាងសង្ឃឲ្យរុងរឿង។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងញុំាងសង្ឃ ឲ្យរុងរឿង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបាសក។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងញុំាងសង្ឃ ឲ្យរុងរឿង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ទាំង ៤ ពួកនេះឯង រមែងញុំាងសង្ឃ ឲ្យរុងរឿង។
បុគ្គលណា ឆ្លៀវឆ្លាស ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ជាអ្នកប្រព្រឹត្តធម៌ ដ៏សមគួរដល់ធម៌ បុគ្គលប្រាកដដូច្នោះនោះ ឈ្មោះថា ញុំាងសង្ឃឲ្យរុងរឿង។ គឺភិក្ខុបរិបូណ៌ ដោយសីល ១ ភិក្ខុនី មានសេចក្តីចេះដឹងច្រើន ១ ឧបាសកមានសទ្ធា ១
ID: 636853393262349519
ទៅកាន់ទំព័រ៖