ព្រះត្រៃបិដក ភាគ ៤២

​តែ​ចាប់​មានផ្ទៃ​ឡើង​ ​ដើម្បី​សេចក្តី​វិនាស​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សំឡាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សេចក្តី​វិនាស​ ​ក៏​ដូចគ្នា​ដែរ​។​
​ផ្លែ​ចេក​ ​រមែង​សំឡាប់​ដើមចេក​ ​ផ្លែ​ឫស្សី​ ​រមែង​សំឡាប់​ដើម​ឫស្សី​ ​ផ្លែ​បបុស​ ​រមែង​សំឡាប់​ដើម​បបុស​ ​សក្ការៈ​ ​រមែង​សំឡាប់​បុរស​អាក្រក់​ ​ដូចជា​គភ៌​ ​រមែង​សំឡាប់​មេសេះ​អស្សតរ​។​

 ​[​៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បធាន​ ​(​សេចក្តី​ព្យាយាម​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​បធាន​ ​៤​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​សំវរ​ប្ប​ធាន​ ​១​ ​បហា​នប្ប​ធាន​ ​១​ ​ភាវនា​បធាន​ ​១​ ​អនុរក្ខ​នា​បធាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សំវរ​ប្ប​ធាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បណ្តុះ​ឆន្ទៈ​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​តាំងចិត្ត​ ​ដើម្បី​ញុំាង​អកុសលធម៌​ដ៏​លាមក​ ​ដែល​មិនទាន់​កើត​ ​មិន​ឲ្យ​កើតឡើង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សំវរ​ប្ប​ធាន​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បហា​នប្ប​ធាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636853468501932977
ទៅកាន់ទំព័រ៖