ព្រះត្រៃបិដក ភាគ ៤២
សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ បធាន ទាំង៤នុ៎ះ ព្រះពុទ្ធ ជាផៅពង្ស នៃព្រះអាទិត្យ ទ្រង់សំដែងហើយ ជាហេតុឲ្យភិក្ខុក្នុងសាសនានេះ ជាអ្នកមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស គប្បីដល់នូវការអស់ទៅ នៃទុក្ខបាន។
[៧១] ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជាមិនប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការ ក៏មិនប្រកបដោយធម៌ដែរ ម្នាលភិក្ខុទាំងឡាយ កាលពួកអ្នករាជការ មិនប្រកបដោយធម៌ សម័យនោះ ពួកព្រាហ្មណ៍ និងគហបតី ក៏មិនប្រកបដោយធម៌ដែរ កាលពួកព្រាហ្មណ៍ និងគហបតី មិនប្រកបដោយធម៌ហើយ សម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ ក៏មិនប្រកបដោយធម៌ដែរ កាលអ្នកនិគម និងអ្នកជនបទ មិនប្រកបដោយធម៌ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏គោចរទៅមិនស្មើដែរ កាលព្រះចន្រ្ទ និងព្រះអាទិត្យ គោចរទៅមិនស្មើ ពួកផ្កាយនក្ខត្តឫក្ស ក៏គោចរទៅមិនស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្ស គោចរទៅមិនស្មើ យប់ និងថ្ងៃ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលយប់ និងថ្ងៃ ប្រព្រឹត្តទៅមិនស្មើ
ID: 636853468927997346
ទៅកាន់ទំព័រ៖