ព្រះត្រៃបិដក ភាគ ៤២

​ខែ​ ​និង​កន្លះ​ខែ​ ​ក៏​ប្រព្រឹត្តទៅ​មិន​ស្មើ​ដែរ​ ​កាល​ខែ​ ​និង​កន្លះ​ខែ​ ​ប្រព្រឹត្តទៅ​មិន​ស្មើ​ ​រដូវ​ ​និង​ឆ្នាំ​ ​ក៏​ប្រព្រឹត្តទៅ​មិន​ស្មើ​ដែរ​ ​កាល​រដូវ​ ​និង​ឆ្នាំ​ ​ប្រព្រឹត្តទៅ​មិន​ស្មើ​ ​ខ្យល់​ក៏​បក់​មិន​ស្មើ​ដែរ​ ​កាល​ខ្យល់បក់​មិន​ស្មើ​ ​ខ្យល់បក់​ខុសផ្លូវ​ទាំងឡាយ​ ​ក៏​ប្រព្រឹត្តទៅ​មិន​ស្មើ​ដែរ​ ​កាល​ខ្យល់បក់​ខុសផ្លូវ​ទាំងឡាយ​ ​ប្រព្រឹត្តទៅ​មិន​ស្មើ​ ​ទេវតា​ទាំងឡាយ​ ​ខឹងសម្បា​ ​កាល​ទេវតា​ទាំងឡាយ​ ​ខឹងសម្បា​ ​ភ្លៀង​ ​ក៏​មិន​បង្អុរ​ទឹកភ្លៀង​ចុះ​មក​ដោយ​ប្រពៃ​ ​កាល​ភ្លៀង​មិន​បង្អុរ​ទឹកភ្លៀង​ចុះ​មក​ ​ដោយ​ប្រពៃ​ ​ស្រូវ​ទាំងឡាយ​ ​ក៏​ឲ្យផល​មិន​ស្មើ​ល្អ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ ​កាល​បរិភោគ​ស្រូវ​ឲ្យផល​មិន​ស្មើ​ ​រមែង​មាន​អាយុ​ខ្លី​ ​មាន​សម្បុរ​អាក្រក់​ ​មាន​កំឡាំង​តិច​ ​មាន​អាពាធ​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ពួក​ព្រះរាជា​ ​ប្រកបដោយ​ធម៌​ ​សម័យ​នោះ​ ​ពួក​ខ្ញុំរាជការ​ ​ក៏​ប្រកបដោយ​ធម៌​ដែរ​ ​កាលបើ​ពួក​ខ្ញុំរាជការ​ ​ប្រកបដោយ​ធម៌​ ​ក្នុង​សម័យ​នោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ក៏​ប្រកបដោយ​ធម៌​ដែរ​ ​កាល​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ប្រកបដោយ​ធម៌​ ​ក្នុង​សម័យ​នោះ​ ​ពួក​អ្នក​និគម​ ​និង​អ្នកជនបទ​ ​ក៏​ប្រកបដោយ​ធម៌​ដែរ​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636853469145629794
ទៅកាន់ទំព័រ៖