ព្រះត្រៃបិដក ភាគ ៤២
កាលបើពួកអ្នកនិគម និងអ្នកជនបទ ប្រកបដោយធម៌ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏គោចរទៅស្មើដែរ កាលព្រះចន្រ្ទ និងព្រះអាទិត្យគោចរទៅស្មើ ពួកផ្កាយនក្ខត្តឫក្ស ក៏គោចរទៅស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្ស គោចរទៅស្មើ យប់ និងថ្ងៃ ក៏ប្រព្រឹត្តទៅស្មើដែរ កាលយប់ និងថ្ងៃ ប្រព្រឹត្តទៅស្មើ ខែ និងកន្លះខែ ក៏ប្រព្រឹត្តទៅស្មើដែរ កាលខែ និងកន្លះខែ ប្រព្រឹត្តទៅស្មើ រដូវ និងឆ្នាំ ក៏ប្រព្រឹត្តទៅស្មើដែរ កាលរដូវ និងឆ្នាំ ប្រព្រឹត្តទៅស្មើ ខ្យល់ក៏បក់ស្មើដែរ កាលខ្យល់បក់ទៅស្មើ ផ្លូវខ្យល់ទាំងឡាយ ក៏ប្រព្រឹត្តទៅបានស្មើ កាលបើផ្លូវខ្យល់ទាំងឡាយស្មើ ពួកទេវតា ក៏មិនខឹងសម្បា កាលពួកទេវតា មិនខឹង សម្បា ភ្លៀងក៏បង្អុរទឹកភ្លៀងចុះមក ដោយប្រពៃ កាលភ្លៀងបង្អុរទឹកភ្លៀង ចុះមកដោយប្រពៃ ស្រូវក៏ឲ្យផលស្មើល្អ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ កាលបរិភោគស្រូវ ដែលមានផលស្មើល្អ រមែងមានអាយុវែង មានសម្បុរល្អ មានកំឡាំង ព្រមទាំងមានអាពាធតិច។
ID: 636853469320329786
ទៅកាន់ទំព័រ៖