ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​នេះ​ ​ឈ្មោះថា​ ​ជា​អ្នកប្រតិបត្តិ​ ​នូវ​អបណ្ណកប្បដិបទា​ផង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ជា​អ្នក​ប្រារព្ធ​ហេតុ​ ​ដើម្បី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ផង​។​
 ​[​៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​ ​អ្នកប្រាជ្ញ​គប្បី​ដឹង​ថា​ ​ជា​អសប្បុរស​។​ ​ធម៌​ ​៤​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ណា​ ​ជា​ទោស​របស់​បុគ្គល​ដទៃ​ ​អសប្បុរស​ក្នុង​លោក​នេះ​ ​ទុកជា​គេ​មិន​សួរ​ ​ក៏​ប្រាប់​រឿង​នោះ​ ​ឲ្យ​ប្រាកដ​ឡើង​។​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​រឿង​ដែលគេ​សួរ​។​ ​តែថា​អសប្បុរស​ ​ដែលគេ​សួរ​ ​គេ​នាំមក​ដើម្បី​ចោទសួរ​ ​ក៏​ពោលទោស​របស់​បុគ្គល​ដទៃ​ ​ដោយ​ពិស្តារ​ពេញទី​ ​មិន​ចេះ​អស់​ ​មិន​ចេះ​ហើយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកប្រាជ្ញ​គប្បី​ដឹង​ដំណើរ​នុ៎ះ​ថា​ ​អ្នកនេះ​ជា​អសប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​រឿង​ណា​ជា​គុណ​របស់​ ​បុគ្គល​ដទៃ​ ​អសប្បុរស​ ​ទុកជា​មាន​គេ​សាកសួរ​ ​ក៏​មិន​ប្រាប់​រឿង​នោះ​ ​ឲ្យ​ប្រាកដ​ឡើង​។​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​រឿង​ដែលគេ​មិន​សួរ​។​ ​តែថា​អសប្បុរស​ ​ដែលគេ​សួរ​ ​គេ​នាំមក​ដើម្បី​ចោទសួរ​ ​ក៏​ពោល​គុណ​របស់​បុគ្គល​ដទៃ​ ​ដោយ​សេចក្តី​មិន​ពិស្តារ​ ​មិន​ពេញលេញ​ ​ឲ្យឆាប់​អស់​ ​ឲ្យឆាប់​ហើយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកប្រាជ្ញ​គប្បី​ដឹង​ដំណើរ​នុ៎ះ​ថា​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636853470259183486
ទៅកាន់ទំព័រ៖