ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ រឿងណា ជាទោសរបស់បុគ្គលដទៃ សប្បុរសក្នុងលោកនេះ បើទុកជាមានគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ ចំណែកខាងសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់បុគ្គលដទៃ ដោយមិនពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណា ដែលជាគុណ របស់បុគ្គលដទៃ សប្បុរស ទុកជាគេមិនសួរ ក៏ប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេសួរ។ ចំណែកខាងសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ របស់បុគ្គលដទៃ ឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណា ជាទោសរបស់ខ្លួន សប្បុរសទុកជាគេមិនសួរ ក៏ប្រាប់ រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី
ID: 636853470584822111
ទៅកាន់ទំព័រ៖