ព្រះត្រៃបិដក ភាគ ៤២
ដល់រឿងដែលគេសួរ។ មួយទៀត សប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់ខ្លួនឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងឯរឿងណា ជាគុណរបស់ខ្លួន សប្បុរស ទុកជាគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ មួយវិញទៀត សប្បុរសដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ របស់ខ្លួនដោយសេចក្តីមិនពិស្តារ មិនឲ្យពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញ គប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ៤ ប្រការនេះ អ្នកប្រាជ្ញគប្បីដឹងថាជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រ្តីមានគូស្រករ ដែលគេនាំមក ក្នុងវេលាយប់ណា ឬថ្ងៃណា វេលានោះ ស្រ្តីនោះ ក៏តាំងហិរិ និងឱត្តប្បៈ ដ៏មាំមួន ទៅរកម្តាយកេ្មកផង ឪពុកកេ្មកផង ប្តីផង ដោយហោចទៅ សូម្បីចំពោះពួកបុរស ជាទាសកម្មករ សម័យក្រោយមក ស្រ្តីនោះ អាស្រ័យការនៅរួមសំវាសហើយ និយាយយ៉ាងនេះ នឹងម្តាយកេ្មក
ID: 636853470769142654
ទៅកាន់ទំព័រ៖