ព្រះត្រៃបិដក ភាគ ៤២
ឪពុកកេ្មក និងប្តីថា សូមអ្នកទាំងឡាយ ចៀសចេញទៅ សូមអ្នកទាំងឡាយ ដឹងការងារអ្វី ៗ ចុះ មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ក៏មានឧបមេយ្យ ដូច្នោះដែរ គឺបានចេញចាកផ្ទះ ចូលកាន់ផ្នួស ក្នុងពេលយប់ ឬថ្ងៃណាហើយ វេលានោះ ភិក្ខុនោះ តាំងហិរិ និងឱត្តប្បៈ ដ៏មាំមួន ទៅរកពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដោយហោចទៅ សូម្បីពួកអារាមិកជន គឺអ្នកធ្វើការក្នុងអារាម និងសមណុទ្ទេស (សាមណេរ) សម័យក្រោយមក ភិក្ខុនោះ អាស្រ័យការនៅរួបរួមគ្នា ទើបនិយាយ យ៉ាងនេះ នឹងអាចារ្យខ្លះ ឧបជ្ឈាយ៍ខ្លះ ថា សូមលោកទាំងឡាយ ចៀសចេញទៅ សូមលោកទាំងឡាយ ដឹងការងារអ្វី ៗ ចុះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងមានចិត្តស្មើ ដូចជាស្រ្តីមានគូស្រករ ដែលទើបមកដល់ថ្មី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
[៧៥] ម្នាលភិក្ខុទាំងឡាយ ការប្រសើរនេះ មាន ៤ ប្រការ។ ការប្រសើរមាន ៤ ប្រការ ដូចម្តេចខ្លះ។ គឺ សីលប្រសើរ ១ សមាធិប្រសើរ ១ បញ្ញាប្រសើរ ១ វិមុត្តិប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ការប្រសើរ មាន ៤ ប្រការ នេះឯង។
ID: 636853470970834190
ទៅកាន់ទំព័រ៖