ព្រះត្រៃបិដក ភាគ ៤២

 [​៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ប្រសើរ​នេះ​ ​មាន​ ​៤​ ​ប្រការ​។​ ​ការ​ប្រសើរ​ ​មាន​ ​៤​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​រូប​ប្រសើរ​ ​១​ ​វេទនា​ប្រសើរ​ ​១​ ​សញ្ញា​ប្រសើរ​ ​១​ ​ភព​ប្រសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ប្រសើរ​ ​៤​ ​យ៉ាងនេះ​ឯង​។​
 [​៧៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​គង់នៅ​នា​ចន្លោះ​ដើម​សាលព្រឹក្ស​ទាំងគូ​ ​ក្នុង​សាល​វន​ ​នៃ​ស្តេច​មល្លៈ​ទាំងឡាយ​ ​ជាទី​បត់​ចូល​ទៅ​ក្នុង​ក្រុង​ ​ជិត​នគរ​កុសិនារា​ ​ក្នុង​សម័យ​ជិត​បរិនិព្វាន​។​ ​ក្នុង​ទីនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សេចក្តី​សង្ស័យ​ ​ឬ​សេចក្តី​រង្កៀសចិត្ត​ ​ក្នុង​ព្រះពុទ្ធ​ក្តី​ ​ព្រះធម៌​ក្តី​ ​ព្រះសង្ឃ​ក្តី​ ​មគ្គ​ក្តី​ ​បដិបទា​ក្តី​ ​មានដល់​ភិក្ខុ​មួយ​រូប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សួរ​មក​ចុះ​ ​កុំ​ឲ្យ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ស្តាយក្រោយ​ថា​ ​ព្រះ​សាស្តា​របស់​យើង​ ​គង់នៅ​ក្នុង​ទី​ចំពោះមុខ​ ​ពួក​យើង​មិនបាន​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចំពោះ​ព្រះ​ភក្រ្ត​សោះ​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​នៅ​ស្ងៀម​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​នឹង​ពួក​ភិក្ខុ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ ​…​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​នឹង​ពួក​ភិក្ខុ​ ​ជា​គំរប់​ ​៣​ ​ដង​ទៀត​ថា
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636853471203857518
ទៅកាន់ទំព័រ៖