ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​អានន្ទ​ ​អ្នកពោល​តាម​សេចក្តី​ជ្រះថ្លា​ពិត​ ​ម្នាល​អានន្ទ​ ​តថាគត​ ​ក៏​មាន​សេចក្តី​ដឹង​ ​ក្នុង​ដំណើរ​នោះ​ដែរ​ថា​ ​សេចក្តី​សង្ស័យ​ ​ឬ​រង្កៀសចិត្ត​ ​ក្នុង​ព្រះពុទ្ធ​ក្តី​ ​ព្រះធម៌​ក្តី​ ​ព្រះសង្ឃ​ក្តី​ ​មគ្គ​ក្តី​ ​បដិបទា​ក្តី​ ​ក្នុង​ពួក​ភិក្ខុ​ទាំងនេះ​ ​មិន​មានដល់​ភិក្ខុ​មួយ​រូប​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​បណ្តា​ភិក្ខុ​ទាំង​ ​៥០០​ ​រូប​នេះ​ ​ភិក្ខុ​ណា​ ​ដែល​មានគុណ​ជាន់​ទាប​ជាងគេ​ ​ភិក្ខុ​នោះ​ ​គង់​ជា​សោ​តា​បន្នៈ​ ​មិន​ធ្លាក់ចុះ​ទៅ​ក្នុង​អបាយ​ទេ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​។​
 [​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​ចិន្ត្រៃយ​ ​(​ហេតុ​ដែល​មិន​គួរ​គិត​)​ ​នេះ​ ​មាន​ ​៤​ ​ប្រការ​ ​ដែល​បុគ្គល​មិន​គួរ​គិត​ទេ​ ​តែ​អ្នកណា​គិត​ ​អ្នកនោះ​ ​គប្បី​បាន​នូវ​ចំណែក​ ​នៃ​សេចក្តី​ឆ្កួត​ ​និង​សេចក្តី​លំបាក​។​ ​អ​ចិន្រ្តៃយ​ ​៤​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពុទ្ធវិស័យ​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​ជា​អ​ចិន្រ្តៃយ​ ​ដែល​បុគ្គល​មិន​គួរ​គិត​ ​តែ​អ្នកណា​គិត​ ​អ្នកនោះ​ ​គប្បី​បាន​នូវ​ចំណែក​ ​នៃ​សេចក្តី​ឆ្កួត​ ​និង​សេចក្តី​លំបាក​ទទេ​ ​១​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636853471582119153
ទៅកាន់ទំព័រ៖