ព្រះត្រៃបិដក ភាគ ៤២

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឈាន​វិស័យ​ ​របស់​បុគ្គល​អ្នក​បាន​ឈាន​ ​ជា​អ​ចិន្រ្តៃយ​ ​ដែល​បុគ្គល​មិន​គួរ​គិត​ ​តែ​អ្នកណា​គិត​ ​អ្នកនោះ​ ​បាន​នូវ​ចំណែក​ ​នៃ​សេចក្តី​ឆ្កួត​ ​និង​សេចក្តី​លំបាក​ទទេ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបាក​របស់​កម្ម​ ​ជា​អ​ចិន្ត្រៃយ​ ​ដែល​បុគ្គល​មិន​គួរ​គិត​ ​តែ​អ្នកណា​គិត​ ​អ្នកនោះ​ ​គប្បី​បាន​នូវ​ចំណែក​ ​នៃ​សេចក្តី​ឆ្កួត​ ​និង​សេចក្តី​លំបាក​ទទេ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោក​ចិន្តា​(​១​)​ ​(​ការ​គិត​អំពី​លោក​)​ ​ជា​អ​ចិន្ត្រៃយ​ ​ដែល​បុគ្គល​មិន​គួរ​គិត​ ​តែ​អ្នកណា​គិត​ ​អ្នកនោះ​ ​គប្បី​បាន​នូវ​ចំណែក​ ​នៃ​សេចក្តី​ឆ្កួត​ ​និង​សេចក្តី​លំបាក​ទទេ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​ចិន្ត្រៃយ​ ​មាន​ ​៤​ ​ប្រការ​ប៉ុណ្ណេះ​ ​ដែល​មិន​គួរ​គិត​ ​តែ​អ្នកណា​គិត​ ​អ្នកនោះ​ ​គប្បី​បាន​នូវ​ចំណែក​ ​នៃ​សេចក្តី​ឆ្កួត​ ​និង​សេចក្តី​លំបាក​ទទេ​ ​ៗ​។​
 [​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទក្ខិណា​វិសុទ្ធិ​ ​(​សេចក្តី​បរិសុទ្ធ​នៃ​ទក្ខិណាទាន​)​ ​នេះ​ ​មាន​ ​៤​ ​ប្រការ​។​ ​ទក្ខិណា​វិសុទ្ធិ​ ​៤​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទក្ខិណា​ ​បរិសុទ្ធ​អំពី​ទាយក​ ​មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ ​ក៏​មាន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទក្ខិណា​ ​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ ​
​(​១​)​ ​គិតថា​ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​ ​ផែនដី​ ​មហាសមុទ្រ​ ​អ្នកណា​សាង​ពួក​សត្វ​ ​និង​ភ្នំ​ ​និង​ព្រៃ​ព្រឹក្សា​ ​មាន​ដើម​ស្វាយ​ ​ដើមចេក​ ​និង​ដើមដូង​ ​ជាដើម​ ​អ្នកណា​បង្កើត​ជាដំបូង​ ​គំនិត​យ៉ាងនេះ​ ​ហៅថា​ ​លោក​ចិន្តា​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636853472088778132
ទៅកាន់ទំព័រ៖