ព្រះត្រៃបិដក ភាគ ៤២
មិនបរិសុទ្ធ អំពីទាយក ក៏មាន ១ ទក្ខិណា មិនបរិសុទ្ធអំពីទាយក ទាំងមិនបរិសុទ្ធ អំពីបដិគ្គាហកៈ ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ ទក្ខិណា បរិសុទ្ធអំពីទាយកផង បរិសុទ្ធអំពីបដិគ្គាហកៈផង ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា បរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ មានសីល មានកល្យាណធម៌ តែបដិគ្គាហកៈ ជាអ្នកទ្រុស្តសីល មានបាបធម៌។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា ទក្ខិណា បរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា បរិសុទ្ធអំពីបដិគ្គាហកៈ មិនបរិសុទ្ធអំពីទាយក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ ជាអ្នកទ្រុស្តសីល មានបាបធម៌ តែបដិគ្គាហកៈ ជាអ្នកមានសីល មានកល្យាណធម៌។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ទក្ខិណា បរិសុទ្ធអំពីបដិគ្គាហកៈ មិនបរិសុទ្ធអំពីទាយក។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា មិនបរិសុទ្ធអំពីទាយក ទាំងមិនបរិសុទ្ធអំពីបដិគ្គាហកៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ
ID: 636853472279519042
ទៅកាន់ទំព័រ៖