ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនឃើញ​នូវ​និមិត្ត​ ​គឺ​ធម៌​ ​ឬបុគ្គល​នុ៎ះ​ថា​ ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​បុគ្គល​ណាមួយ​ ​ក្នុង​លោក​ក្តី​ ​នឹង​ចោទ​តថាគត​ ​ដោយ​ពាក្យ​ ​ប្រកបដោយ​ធម៌​ ​ក្នុង​ហេតុ​នោះ​ថា​ ​លោក​ប្តេជ្ញា​ខ្លួន​ ​ថា​ជា​អ្នក​អស់​អាសវៈ​ ​ហើយ​ ​ប៉ុន្តែ​អាសវៈ​ទាំងអម្បាល​នេះ​ ​មិនទាន់​អស់​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​មិនឃើញ​ ​នូវ​និមិត្ត​នុ៎ះឯង​ ​ទើបដល់​នូវ​សេចក្តី​ក្សេម​ ​ដល់​នូវ​ភាពជា​អ្នក​មិន​មាន​ភ័យ​ ​ដល់​នូវ​ភាពជា​អ្នក​ក្លៀវក្លា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនឃើញ​នូវ​និមិត្ត​ ​គឺ​ធម៌​ ​ឬបុគ្គល​នុ៎ះ​ថា​ ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​បុគ្គល​ណាមួយ​ ​ក្នុង​លោក​ក្តី​ ​នឹង​ចោទ​តថាគត​ ​ដោយ​ពាក្យ​ប្រកបដោយ​ធម៌​ ​ក្នុង​ហេតុ​នោះ​ថា​ ​ធម៌​ទាំង​ ​ឡាយ​ណា​ ​ដែល​លោក​ពោល​ថា​ ​ធម៌​ជា​គ្រឿង​ធ្វើ​នូវ​អន្តរាយ​ ​ធម៌​ទាំងអម្បាល​នោះ​ ​មិន​អាច​ធ្វើ​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​បានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​មិនឃើញ​ ​នូវ​និមិត្ត​នុ៎ះឯង​ ​ទើបដល់​នូវ​សេចក្តី​ក្សេម​ ​ដល់​នូវ​ភាពជា​អ្នក​មិន​មាន​ភ័យ​ ​ដល់​នូវ​ភាពជា​អ្នក​ក្លៀវក្លា​ ​១​។​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636853393712265252
ទៅកាន់ទំព័រ៖