ព្រះត្រៃបិដក ភាគ ៤២

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​ជំនួញ​បែប​នោះ​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​ខ្លួន​ប្រកប​ទៅ​ហើយ​ ​មានតែ​ខាតទុន​ ​ជាប្រក្រតី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​ជំនួញ​បែប​នោះ​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​ខ្លួន​ប្រកប​ទៅ​ហើយ​ ​មិនបាន​ចំណេញ​ដូច​បំណង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​ដូច​ ​ម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​ជំនួញ​បែប​នោះ​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​ខ្លួន​ប្រកប​ទៅ​ហើយ​ ​មាន​ចំណេញ​ដូច​បំណង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​ជំនួញ​បែប​នោះ​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​ខ្លួន​ប្រកប​ទៅ​ហើយ​ ​បាន​ចំណេញ​លើស​បំណង​។​ ​ម្នាល​សារីបុត្រ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចូល​ទៅ​រក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ហើយ​បវារណា​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​ចូរ​ប្រាប់​ ​(​សុំ​)​ ​ដោយ​បច្ច័យ​ចុះ​ ​បុគ្គល​នោះ​ ​បវារណា​ដោយ​បច្ច័យ​ណា​មែន​ ​តែ​មិន​ឲ្យ​បច្ច័យ​នោះ​ទេ​ ​បុគ្គល​នោះ​ ​បើ​ច្យុត​អំពី​លោក​នោះ​ទៅ​ ​មក​កើត​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​ប្រកប​ការ​ជំនួញ​ណា​ ​ជំនួញ​របស់​បុគ្គល​នោះ​ ​រមែង​ខាតទុន​ទៅ​ ​ជាប្រក្រតី​។​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636853472663681015
ទៅកាន់ទំព័រ៖