ព្រះត្រៃបិដក ភាគ ៤២

​ក៏​ឲ្យ​បច្ច័យ​នោះ​លើស​បវារណា​ ​បុគ្គល​នោះ​ ​បើ​ច្យុត​អំពី​លោក​នោះ​ទៅ​ ​បាន​មក​កើត​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​ប្រកប​ជំនួញ​ណា​ ​ជំនួញ​របស់​បុគ្គល​នោះ​ ​រមែង​មាន​ចំណេញ​លើស​បំណង​។​ ​ម្នាល​សារីបុត្រ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ជំនួញ​បែប​នោះ​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​ខ្លួន​ប្រកប​ទៅ​ហើយ​ ​មានតែ​ខាតទុន​ ​ជាប្រក្រតី​ ​១​ ​ម្នាល​សារីបុត្រ​ ​មួយទៀត​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ជំនួញ​បែប​នោះ​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​ខ្លួន​ប្រកប​ទៅ​ហើយ​ ​មិន​មាន​ចំណេញ​ដូច​បំណង​ ​១​ ​ម្នាល​សារីបុត្រ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ជំនួញ​បែប​នោះ​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​ខ្លួន​ប្រកប​ទៅ​ហើយ​ ​បាន​ចំណេញ​ដូច​បំណង​ ​១​ ​ម្នាល​សារីបុត្រ​ ​មួយទៀត​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ជំនួញ​បែប​នោះ​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​ខ្លួន​ប្រកប​ទៅ​ហើយ​ ​មាន​ចំណេញ​លើស​បំណង​ ​១​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636853473034392218
ទៅកាន់ទំព័រ៖