ព្រះត្រៃបិដក ភាគ ៤២
ត្រកូលអ្នកនេសាទ ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោលសម្រាម ឬត្រកូលកំសត់ ដែលមានបាយទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ជាត្រកូលរកអាហារសម្រាប់បរិភោគ និងសំពត់សម្រាប់បិទបាំង បានដោយត្រដាប ត្រដួស។ បុគ្គលនោះ ជាអ្នកមានសម្បុរអាក្រក់ មានរូបឆោមអាក្រក់ ជាមនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ឬខ្វិន ជាអ្នកមិនសូវបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប។ ប៉ុន្តែបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងងឹត តែមានពន្លឺទៅខាងមុខយ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលភ្លឺ តែមានងងឹតទៅខាងមុខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូល ខត្តិយ មហាសាល
ID: 636853474799173158
ទៅកាន់ទំព័រ៖