ព្រះត្រៃបិដក ភាគ ៤២

​ដែល​ជា​ត្រកូល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​គ្រឿង​ប្រើប្រាស់​ច្រើន​ ​មាន​មាសប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ ​ជាទី​ត្រេកអរ​ច្រើន​ ​មាន​ស្រូវ​ជា​ទ្រព្យ​ច្រើន​ ​បុគ្គល​នោះ​ ​ជា​អ្នកមាន​រូបល្អ​ ​គួរ​ពិតពិល​រមិលមើល​ ​គួរ​ជាទី​ជ្រះថ្លា​ ​ប្រកបដោយ​រូបឆោម​ ​ល្អ​ក្រៃលែង​ ​ជា​អ្នក​បាន​បាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​ផ្កាកម្រង​ ​គ្រឿង​ ​ក្រអូប​ ​គ្រឿង​លាប​ផ្សេង​ ​ៗ​ ​ទីដេក​ ​ផ្ទះសំណាក់​ ​និង​គ្រឿង​ប្រទីប​ ​ជាប្រក្រតី​។​ ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ ​ដោយចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ភ្លឺ​ ​មាន​ពន្លឺ​ ​ទៅខាងមុខ​ទៀត​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​
 [​៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​ទាប​ ​កាន់តែ​ទាប​ទៅ​ ​១​ ​បុគ្គល​ទាប​ ​ត្រឡប់ទៅ​ជា​ខ្ពស់​វិញ​ ​១​ ​បុគ្គល​ខ្ពស់​ ​ត្រឡប់​មក​ជា​ទាប​វិញ​ ​១​ ​បុគ្គល​ខ្ពស់​ ​កាន់តែ​ខ្ពស់​ឡើង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ទាប​ ​កាន់តែ​ទាប​ទៅ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636853475192925679
ទៅកាន់ទំព័រ៖