ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រកូល​ទាប​ ​គឺ​ត្រកូល​ចណ្ឌាល​។​បេ​។​ ​បុគ្គល​នោះ​ ​តែង​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាប​ ​កាន់តែ​ទាប​ទៅ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ទាប​ ​ត្រឡប់ទៅ​ជា​ខ្ពស់​វិញ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រកូល​ទាប​ ​គឺ​ត្រកូល​ចណ្ឌាល​។​បេ​។​ ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​សុចរិត​ ​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាប​ ​ត្រឡប់ជា​ខ្ពស់​វិញ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636853475392557098
ទៅកាន់ទំព័រ៖