ព្រះត្រៃបិដក ភាគ ៤២

 [​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​សមណៈ​មិន​រំភើប​ ​១​ ​សមណៈ​ឈូកស​ ​១​ ​សមណៈ​ឈូកក្រហម​ ​១​ ​សមណៈ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​សមណៈ​មិន​រំភើប​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​សេក្ខៈ​ ​អ្នកប្រតិបត្តិ​ប្រាថ្នា​នូវ​ធម៌​ ​ជា​គ្រឿង​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​ព្រះរាជបុត្រ​ច្បង​ ​របស់​ខត្តិយ​រាជ​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ជា​ព្រះរាជ​កុមារ​ ​គួរ​នឹង​អភិសេក​ ​តែ​មិនទាន់​អភិសេក​នៅឡើយ​ ​តែង​ដល់​នូវ​សេចក្តី​មិន​រំភើប​ ​(​ចំពោះ​ការ​អភិសេក​)​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​សេក្ខៈ​ ​អ្នកប្រតិបត្តិ​ ​ប្រាថ្នា​នូវ​ធម៌​ ​ជា​គ្រឿង​ក្សេម​ចាក​យោ​គៈ​ ​ដ៏​ប្រសើរ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សមណៈ​មិន​រំភើប​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​ ​សមណៈ​ឈូកស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ធ្វើឲ្យ​ជាក់​ ​ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636853475737926852
ទៅកាន់ទំព័រ៖