ព្រះត្រៃបិដក ភាគ ៤២

​តែ​មិនទាន់​ពាល់ត្រូវ​ ​នូវ​វិមោក្ខ​ ​៨​ ​ដោយ​នាមកាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សមណៈ​ឈូកស​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​សមណៈ​ឈូកក្រហម​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​បាន​ពាល់ត្រូវ​ ​នូវ​វិមោក្ខ​ ​៨​ ​ដោយ​នាមកាយ​ទៀតផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សមណៈ​ឈូកក្រហម​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​សមណៈ​ ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បើ​ទាយក​អង្វរ​ ​ទើប​ប្រើប្រាស់​ចីវរ​ច្រើន​ ​បើ​គេ​មិន​អង្វរ​ទេ​ ​ក៏​ប្រើប្រាស់​តិច​ ​បើ​ទាយក​អង្វរ​ ​ទើប​ឆាន់​បិណ្ឌបាត​ច្រើន​ ​បើ​គេ​មិន​អង្វរ​ទេ​ ​ក៏​ឆាន់​តិច​ ​បើ​ទាយក​អង្វរ​ ​ទើប​ប្រើប្រាស់​សេនាសនៈ​ច្រើន​ ​បើ​គេ​មិន​អង្វរ​ទេ​ ​ក៏​ប្រើប្រាស់​តិច​ ​បើ​ទាយក​អង្វរ​ ​ទើប​ឆាន់​គិលាន​ប្ប​ច្ច័​យ​ភេសជ្ជ​បរិក្ខារ​ច្រើន​ ​បើ​គេ​មិន​អង្វរ​ទេ​ ​ក៏​ឆាន់​តិច​។​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636853475917927147
ទៅកាន់ទំព័រ៖