ព្រះត្រៃបិដក ភាគ ៤២

​បើ​ភិក្ខុ​នោះ​ ​នៅជា​មួយ​នឹង​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ណា​ ​សព្រហ្មចារី​បុគ្គល​ទាំងនោះ​ ​តែង​ប្រព្រឹត្ត​កិច្ចការ​ច្រើន​ ​ដោយ​កាយ​កម្ម​ ​ជាទី​គាប់ចិត្ត​នៃ​ភិក្ខុ​នោះ​ ​ដែល​មិនជា​ទីគាប់ចិត្ត​តិច​ ​តែង​ប្រព្រឹត្ត​កិច្ចការ​ច្រើន​ ​ដោយ​វចីកម្ម​ ​ជាទី​គាប់ចិត្ត​ ​ដែល​មិនជា​ទីគាប់ចិត្ត​តិច​ ​តែង​ប្រព្រឹត្ត​កិច្ចការ​ច្រើន​ ​ដោយ​មនោ​កម្ម​ ​ជាទី​គាប់ចិត្ត​ ​ដែល​មិនជា​ទីគាប់ចិត្ត​តិច​ ​តែង​ប្រគេន​ ​នូវ​គ្រឿងបូជា​ច្រើន​ ​ជាទី​គាប់ចិត្ត​ ​ដែល​មិនជា​ទីគាប់ចិត្ត​តិច​។​ ​មួយទៀត​ ​វេទនា​ទាំងឡាយ​ណា​ ​កើត​អំ​ពី​ប្រ​ម៉ាត់​ក្តី​ ​កើតអំពី​ស្លេស្ម​ក្តី​ ​កើតអំពី​ខ្យល់​ក្តី​ ​កើតអំពី​សន្និបាត​ ​គឺ​ការ​ក​ម្រើ​កប្រ​ម៉ាត់​ ​ស្លេស្ម​ ​និង​ខ្យល់​ប្រជុំ​គ្នា​ក្តី​ ​កើតអំពី​រដូវ​ប្រែប្រួល​ក្តី​ ​កើតអំពី​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ ​មិន​ស្មើគ្នា​ក្តី​ ​កើតអំពី​សេចក្តី​ព្យាយាម​ ​(​របស់​អ្នកឯទៀត​ ​មានការ​ចាប់ចង​ ​វាយ​កាប់​ ​ជាដើម​)​ ​ក្តី​ ​កើតអំពី​វិបាក​ ​នៃ​កម្ម​ក្តី​ ​វេទនា​ទាំងអស់​នោះ​ ​មិនកើត​ឡើង​ច្រើន​ ​ដល់​ភិក្ខុ​នោះ​ ​ៗ​ ​ជា​អ្នកមាន​អាពាធ​តិច​ ​ជា​អ្នក​បាន​មិនបាច់​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​មិន​ត្រដាប​ត្រ​ដួល​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​កើតអំពី​អធិចិត្ត​ ​ជា​គ្រឿង​ ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​តែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636853476092707144
ទៅកាន់ទំព័រ៖