ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សមណៈ​ ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នកផង​ ​ពោល​សរសើរ​ ​បុគ្គល​ណា​ថា​ ​ជា​សមណៈ​ ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផង​ដែល​ពោល​សរសើរ​បុគ្គល​នោះ​ ​ក៏​ត្រូវ​ត្រង់​តថាគត​ហ្នឹងឯង​ ​ថា​ជា​សមណៈ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​តថាគត​ ​បើ​ទាយក​អង្វរ​ ​ទើប​ប្រើប្រាស់​ចីវរ​ច្រើន​ ​បើ​គេ​មិន​អង្វរ​ទេ​ ​ក៏​ប្រើប្រាស់​តិច​ ​បើ​ទាយក​អង្វរ​ ​ទើប​ឆាន់​បិណ្ឌបាត​ច្រើន​ ​បើ​គេ​មិន​អង្វរ​ទេ​ ​ក៏​ឆាន់​តិច​ ​បើ​ទាយក​អង្វរ​ ​ទើប​ប្រើប្រាស់​សេនាសនៈ​ច្រើន​ ​បើ​គេ​មិន​អង្វរ​ទេ​ ​ក៏​ប្រើប្រាស់​តិច​ ​បើ​ទាយក​អង្វរ​ ​ទើប​ឆាន់​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ច្រើន​ ​បើ​គេ​មិនបាន​អង្វរ​ទេ​ ​ក៏​ឆាន់​តិច​។​ ​បើ​តថាគត​នៅជា​មួយ​នឹង​ភិក្ខុ​ទាំងឡាយ​ណា​ ​ភិក្ខុ​ទាំងនោះ​ ​តែង​ប្រព្រឹត្ត​កិច្ចការ​ច្រើន​ ​ដោយ​កាយ​កម្ម​ជាទី​គាប់ចិត្ត​នៃ​តថាគត​ ​ដែល​ ​មិនជា​ទីគាប់ចិត្ត​តិច​ ​តែង​ប្រព្រឹត្ត​កិច្ចការ​ច្រើន​ ​ដោយ​វចីកម្ម​ជាទី​គាប់ចិត្ត​ ​ដែល​មិនជា​ទីគាប់ចិត្ត​តិច​ ​តែង​ប្រព្រឹត្ត​កិច្ចការ​ច្រើន​ ​ដោយ​មនោ​កម្ម​ជាទី​គាប់ចិត្ត​ ​ដែល​មិនជា​ទីគាប់ចិត្ត​តិច​ ​តែង​ប្រគេន​ ​នូវ​គ្រឿងបូជា​ច្រើន​ ​ជាទី​គាប់ចិត្ត​ ​ដែល​មិនជា​ទីគាប់ចិត្ត​តិច​។​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636853476264266957
ទៅកាន់ទំព័រ៖