ព្រះត្រៃបិដក ភាគ ៤២

​ព្រះ​តថាគត​ណា​ ​គ្រប​សង្កត់​នូវ​ធម៌​ទាំងអស់​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដល់​សត្វ​ទាំងអស់​ ​ហើយ​ញុំាង​ធម្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ពួក​សត្វ​តែង​ថ្វាយបង្គំ​ ​នូវ​ព្រះ​តថាគត​ ​ប្រាកដ​ដូច្នោះ​នោះ​ ​ព្រះអង្គ​ ​ប្រសើរ​ជាង​ទេវតា​ ​និង​មនុស្ស​ ​ទ្រង់​ឆ្លង​ដល់ត្រើយ​នៃ​ភព​។​

 [​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​បច្ច័យ​ណា​ ​បច្ច័យ​នោះ​ ​ឈ្មោះថា​ ​ជាទី​កើតឡើង​ ​នៃ​តណ្ហា​ ​មាន​ ​៤​ ​យ៉ាងនេះ​។​ ​បច្ច័យ​ជាទី​កើតឡើង​ ​នៃ​តណ្ហា​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​ហេតុ​ ​ចីវរ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​ហេតុ​បិណ្ឌបាត​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​ហេតុ​សេនាសនៈ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​ហេតុ​ភេសជ្ជៈ​ឧត្តម​ ​និង​ថ្លៃថ្លា​ ​ដូច្នេះ​ ​ៗ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​ ​កើតឡើង​ ​ព្រោះ​បច្ច័យ​ណា​ ​បច្ច័យ​នោះ​ ​ឈ្មោះថា​ ​ជាទី​កើតឡើង​ ​នៃ​តណ្ហា​ ​មាន​ ​៤​ ​យ៉ាង​ប៉ុណ្ណេះ​។
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636853394711672415
ទៅកាន់ទំព័រ៖