ព្រះត្រៃបិដក ភាគ ៤២

​មួយទៀត​ ​វេទនា​ទាំងឡាយ​ណា​ ​កើត​អំ​ពី​ប្រ​ម៉ាត់​ក្តី​ ​កើតអំពី​ស្លេស្ម​ក្តី​ ​កើតអំពី​ខ្យល់​ក្តី​ ​កើតអំពី​សន្និបាត​ ​គឺ​ការ​ក​ម្រើ​កប្រ​ម៉ាត់​ ​ស្លេស្ម​ ​និង​ខ្យល់​ប្រជុំ​គ្នា​ក្តី​ ​កើតអំពី​រដូវ​ប្រែប្រួល​ក្តី​ ​កើតអំពី​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​មិន​ស្មើគ្នា​ក្តី​ ​កើតអំពី​សេចក្តី​ព្យាយាម​ ​(​របស់​អ្នកឯទៀត​ ​មានការ​ចាប់ចង​ ​វាយ​កាប់​ ​ជាដើម​)​ ​ក្តី​ ​កើតអំពី​វិបាក​ ​នៃ​កម្ម​ក្តី​ ​វេទនា​ទាំងអស់​នោះ​ ​មិនកើត​ឡើង​ច្រើន​ ​ដល់​តថាគត​ឡើយ​ ​តថាគត​ ​ជា​អ្នកមាន​អាពាធ​តិច​ ​ជា​អ្នក​បាន​មិនបាច់​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​មិន​ត្រដាបត្រដួស​ ​នូវ​ឈាន​ ​៤​ ​ដែល​កើតអំពី​អធិចិត្ត​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នកផង​ ​ពោល​សរសើរ​បុគ្គល​ណា​ថា​ ​ជា​សមណៈ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផង​ ​ដែលគេ​ពោល​សរសើរ​បុគ្គល​នោះ​ ​ក៏​ត្រូវ​ត្រង់​តថាគត​ហ្នឹងឯង​ ​ជា​សមណៈ​ ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះឯង​ ​រមែង​មាននៅ​ក្នុង​លោក​។​
 [​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​សមណៈ​មិន​រំភើប​ ​១​ ​សមណៈ​ឈូកស​ ​១​ ​សមណៈ​ឈូកក្រហម​ ​១​ ​សមណៈ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​ ​១​ ​។​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636853476474969008
ទៅកាន់ទំព័រ៖